បុរសស្រលាញ់វិស័យខ្សែភាពយន្តម្នាក់បានបេ្តជ្ញាលះបង់ជីវិតរបស់គាត់លើខ្សែភាពយន្ត អ្នកដឹកនាំរឿង លោកហ៊ុយ យ៉ាឡេង (Huy Yaleng) (វ័យ៤១)

រោងភាពយន្តខ្មែរមួយត្រូវបានផ្អាកជាបណ្តោះអាសន្នដោយសារផលប៉ះពាល់នៃការឆ្លងវីរុស Corona ប្រភេទថ្មី។ ខណៈពេលដែលរោងភាពយន្តត្រូវបានបើកដំណើរការឡើងវិញរួមជាមួយការវិលត្រឡប់របស់ទស្សនិកជន ក្នុងឆ្នាំនេះផងដែរ មហោស្រពភាពយន្តជប៉ុនដែលបានឧបត្ថម្ភដោយមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន នឹងប្រារព្ធធ្វើនៅខែវិច្ឆិកា ហើយមានខ្សែភាពយន្តជប៉ុន រួមទាំងស្នាដៃចុងក្រោយបង្អស់នឹងត្រូវចាក់បញ្ចាំង។ ក្នុងខណៈពេលដែល “ខ្សែភាពយន្តបែបរន្ធត់” កំពុងពេញនិយមនៅក្នុងប្រទេសកម្ពុជា រឿង “ដើម្បីកូន (Fathers)” បានពិពណ៌នាអំពីគ្រួសារខ្មែរទំនើបមួយដែលបានបង្ហាញខ្លូនមុន Corona ក៏បានដក់ជាប់ក្នុងចិត្តរបស់អ្នកទស្សនាជំនាន់ក្រោយដែរ។ យើងខ្ញុំបានសាកសួរអ្នកដឹកនាំរឿងដែលកំពុងបង្កើតនិន្នាការថ្មីនៅក្នុងវិស័យភាពយន្តកម្ពុជា អំពីពិភពខ្សែភាពយន្តរបស់កម្ពុជា។